គួរវ៉ាកងធំ វគ្គទីមួយ
ពីរបីថៃ្ងបន្ទាប់ពីឆមាសចប់សព្វគ្រប់អស់ហើយ បុប្ផា និងរិទ្ធ ទៅលេងផ្ទះសម្ផស្ស។ ពេលនោះសម្ផស្ស កំពុងតែរវល់ធ្វើនំ នៅក្នុងចង្រ្កានបាយ ជាមួយម្តាយនាង ដែលជាអ្នកយកនំទៅចែកលក់ នៅផ្សារ រាល់ថៃ្ង។ សម្ផស្សនិយាយទាំងញញឹមទៅកាន់មិត្តទាំងពីរថា៖
- – អូ៎! ពួកឯងមកផ្ទះគ្នា ដើម្បីរកនំញ៉ាំ មែនទេ?
- – ឯងស្មានតែគ្នាមកលេឯងទទេៗហ្អេ៎? (បុប្ផាឆើ្លយ)
- – ខ្ញុំដឹងមុនបាត់ហើយ (សម្ផស្សនិយាយបែបលេង)។ បាន…បើពីរនាក់ឯងចង់ញ៉ាំ ពួកឯងត្រូវតែជួយ គ្នាធ្វើនំសិន។
បុប្ផា និងរិទិ្ធ ក៏ជួយសម្ផស្ស និងម្តាយនាងធ្វើនំ។ នំទាំងនោះឈ្ងុយរហូតធ្វើអោយពួកគេឃ្លានស្រក់ទឹក- មាត់ទៅហើយ។ បន្តិចក្រោយមក ម្តាយសម្ផស្សក៏និយាយថា៖
- – មើលនំទាំងនេះផង ម៉ែទៅយកម្សៅថែមទៀតសិន!
- – ហេ៎…រិទិ្ធ (បុប្ផាសួរទៅរិទ្ធិ) ពេលណាទើបឯងចុះឈ្មោះចូលរៀនគួរវ៉ាកង?
- – គ្នាបានចុះឈ្មោះរួចហើយ (រិទិ្ធតបទៅវិញ) ហើយបានចុះអោយដានីទៀតផងហ្ន៎។
- – អូ…ហូ…(សម្ផស្សនិយាយទាំងញញឹមផង) ឯងនឹងបានអង្គុយជាប់នាងេហីយ អ្៊ីចឹង?
- – ហេតុអ្វីឯងចុះឈ្មោះមុនពួកយើង? (បុប្ផានិយាយទាំងខឹងបន្តិច) ក្រែងយើងធ្លាប់តែអង្គុយតុ ជាមួយគ្នារហូតមកហេ៎្អ។
- – សម្ផស្ស យើងគិតរកចុះឈ្មោះជាមួយគ្នាហេ៎្អ? ធ្វើអ្៊ីចឹងទើបយើងបានអង្គុយជាប់គ្នា (បុប្ផានិយាយបែបចំអកទៅរិទិ្ធ)។
បុប្ផាបាចម្សៅដាក់រិទ្ធិ ហើយនិយាយថា៖
- – លើកក្រោយចុះឈ្មោះ ចាំពួកយើងផង!
រិទ្ធិបាចម្សៅទៅត្រឡប់ទៅបុប្ផាវិញ។ ឃើញដូចេ្នះ សម្ផស្សមិនអាចទ្រាំបាន ក៏ចូលរួមបាចម្សៅលេង ជាមួយពួកគេដែរ។ រំពេចនោះ ម្តាយសម្ផស្សក៏ត្រឡប់មកវិញ ឃើញមុខពួកគេ ប្រឡាក់ម្សៅសពេញមុខ ក៏ស្តីអោយ៖
- – ម៉េចពួកឯងលេងផ្តេសផ្តាសអ្៊ីចឹង? ពួកឯងដឹងទេថាកសិករធ្វើការដាំដុះលំបាក ប៉ុនណាទម្រាំបាន អង្ករនេះឡើង។ មីងធ្លាប់ធ្វើស្រែ មីងដឹង។ បើពួកឯងមិនគោរពម្សៅ អង្ករនេះទេ មានន័យថាពួកឯង មិនគោរពកសិករដែលធ្វើការយ៉ាងលំបាកនៅវាលស្រែ នោះទេ។
រិទ្ធិ និងបុប្ផាដឹងខុស ហើយក៏និយាយសុំទោស៖
- – ពួកខ្ញុំសូមទោសមីង។
- – ម៉ែកូនសុំទោសផង (សម្ផស្សសុំទោសម្តាយនាង)។
ពួកគេក៏បន្តធ្វើនំតទៅទៀត។
បុប្ផានិយាយពីផែនការរបស់នាងបន្តទៀត៖
- – បើសិនជាខ្ញុំមានពេល ខ្ញុំចង់ហាត់ការ៉ាតេដែរ! គិតថាល្អហេ៎្អ? ថ្ៃងណាមួយ ខ្ញុំប្រហែលអាចក្លាយជា តារាភាពយន្ត ផងក៏មិនដឹង។ សម្ផស្ស ចង់ទៅហាត់ជាមួយខ្ញុំហេ៎្អ? សម្ផស្សដកដង្ហើមធំ។ រឿងលុយ- កាក់គឺជាបញ្ហាមួយរបស់គ្រួសារនាង។ នាងឆ្លើយ៖
- – គ្នាមិនដឹងទេ។ ចាំសួរម៉ែសិន។
បន្ទាប់ពីបាយថ្ងៃត្រង់រួច ពួកគេទាំងបីនាក់អង្គុយខាងក្រៅញ៉ាំនំ។
- – ពួកយើងគួរតែត្រលប់ទៅផ្ទះវិញហើយ (រិទិ្ធនិយាយ)
- ពេលនោះសម្ផស្សក៏ឆ្លើយតបវិញថា៖
- – អ្៊ីចឹងក៏បាន អរគុណពួកឯងហើយណា ថ្ងៃនេះ។
- – សម្ផស្ស (បុប្ផានិយាយ) ថ្ងៃស្អែក ឯងទៅចុះឈ្មោះរៀនគួរវ៉ាកងជាមួយគ្នាហេ៎្អ? ចាំគ្នាមកយកឯង។
- សម្ផស្សឆ្លើយ៖
- – អឹ…អឺ…គ្នាត្រូវសួរម៉ែសិន។ ឯងចាំគ្នាខានសែ្អកបានហេ៎្អ?
- – បានតើ…មានអី។
បុប្ផា និងរិទិ្ធចាកចេញទៅ។ សម្ផស្សគិតក្នុងចិត្តថា ៖ សង្ឃឹមថាម៉ែអាចបង់ថ្លៃគួរវ៉ាកងអោយ ខ្ញុំបានទៅចុះ។ ថ្ងៃបន្ទាប់មកទៀតនាពេលព្រលឹមស្រាងៗ សម្ផស្ស និងម្តាយជិះម៉ូតូដឹកនំយកទៅដាក់តាម ហាងនានា។ ពួកគេត្រូវធ្វើការងារដ៏ហត់នឿយនេះ ពេញមួយព្រឹក តែបានសម្ផស្សជួយ បែបនេះ វាលឿន ហើយងាយ- ស្រួលបន្តិចដែរ។ ម្តាយសម្ផស្សក៏បានប្រមូលលុយពីការ លក់នៅសប្តាហ៍នេះផងដែរ។ សម្ផស្សសួរម្តាយនាងថា៖
- – ម៉ែហ្អា…ឆ្នាំក្រោយ ខ្ញុំចូលរៀនថ្នាក់ទី ១២ ហើយ។ ម៉ែគិតថា កូនគួររៀនគួរវ៉ាកង សម្រាប់ត្រៀមថ្នាក់ ដ៏សំខាន់នេះដែរទេ ម៉ែ? ម្តាយសម្ផស្សឆ្លើយដោយញញឹមថា៖
- – ប្រាកដហើយ តែ…យើងត្រូវតែយកនំដែលនៅសល់ទាំងនេះ ទៅលក់នៅផ្សារចាស់ នៅរសៀលនេះ និងប្រមូលលុយពីអ្នកលក់សិន ទើបកូនមានលុយ គ្រប់សម្រាប់បង់ថ្លៃរៀនគួរ។
- – មិនបាច់ព្រួយអីទេ ម៉ែ។ ខ្ញុំនឹងយកវាទៅលក់ រសៀលនេះ (សម្ផស្សនិយាយ)។
- – អ្៊ីចឹងក៏បាន (ម្តាយនាងញញឹមម្តងទៀត)។
បន្ទាប់ពីបាយថ្ងៃត្រង់រួច សម្ផស្សរួតរះរៀបចំធ្វើដំណើរទៅផ្សារចាស់។
- – សុំទោសផង ក្មួយសម្ផស្ស (ស្រ្តីចំណាស់ម្នាក់និយាយ) ។ ខែនេះ មីងត្រូវបង់លុយក្រៅអោយគេ ច្រើនណាស់។
- – គេតម្លើងពន្ធ ឬមីង? (សម្ផស្សសួរទាំងងឿងឆ្ងល់)
- – ទេ មិនមែនអ្៊ីចឹងទេ ធ្វើជាអ្នកលក់ដូរ ក្មួយអើយ… យើងត្រូវចេះបត់បែនតាម កាលះទេសះ ។ មីងត្រូវបង់ថ្លៃ អាចរឿងក្រៅផ្លូវការនោះច្រើនណាស់។ ធ្វើជាអ្នកលក់ គឺបែបនេះឯង។ ទើបឥឡូវ មីងមិនអាចសងលុយឯងសម្រាប់ថ្លៃកាលពីអាទិត្យមុនបានទេ។
សម្ផស្សបន្តដើរទារលុយតាតូបផ្សេងៗទៀត។ ម្នាក់ៗនិយាយរឿងស្រដៀងៗគ្នា។
- – មីងសុំទោស មីងមិនអាចសងឯងបានទេ ព្រោះស្អីៗគ្រប់យ៉ាងឡើងថ្លៃ។ ឯងបញ្ចុះថ្លៃនំឯងបានទេ?
- – អរគុណ ដែលយកនំមកអោយ ចាំអាទិត្យក្រោយ ចាំមីងអោយលុយ។
- – ពូសុំទោសក្មួយផង ពូត្រូវបង់ថ្លៃអ្វីទៀតបនែ្ថមច្រើនណាស់។
- – សុំទោសព្រោះចំណាយខ្ញុំឥឡូវកើនឡើងច្រើនពេក។
បន្ទាប់ពីដើរបោះនំតាមតូបរួចមក សម្ផស្សអង្គុយនៅតូបលក់ ទឹកអំពៅហើយក៏បាន ផឹកទឹកអំពៅដើម្បីសម្រាក។ បន្ទាប់មក នាងរាប់លុយ។
- – បានតិចជាងរាល់ដងឆ្ងាយណាស់។
រឿងនេះធ្វើអោយនាងពិបាកចិត្តយ៉ាងខ្លាំង។ តើនាងគួរប្រាប់ ម្តាយនាងថាយ៉ាងណា? នេះអាចជាបញ្ហាធំសម្រាប់គ្រួសារ នាង។
រៀនគួរ! ហ៊ឺ…វាដូចជានៅឆ្ងាយពីនាងសម្បើមណាស់នៅពេលនេះ។
តើនាងគួរនិយាយប្រាប់ម្តាយនាងថាដូចម្េតចទៅ?
តើនាងត្រូវនិយាយប្រាប់មិត្តនាងថាដូចម្តេច?
សម្ផស្សពិបាកចិត្តណាស់ ហើយដូចជាមានអារម្មណ៍ពិបាកនឹងប្រឈមមុខនឹងបញ្ហាទាំងនេះណាស់។ នាងអង្គុយនៅតូបលក់ទឹកអំពៅ យ៉ាងយូរសញ្ជឹងគិតពី តើត្រូវធ្វើយ៉ាងណា ដើម្បីប្រឈមមុខនឹងបញ្ហា ចំពោះមុខនេះ។